ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញចុះ​ត្រួតពិនិត្យទីតាំង​ និង​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ ទៅ​ស្រុក​កំណើត

ព្រឹកថ្ងៃ​ទី​១​២​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញចុះ​ត្រួតពិនិត្យទីតាំង​ និង​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ ទៅ​ស្រុក​កំណើត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបញ្ចេញរថយន្ត ដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត បង្ហាញការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ដោយគោរព​អនុវត្ត​តាម​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds