ករណីបុកបន្តិចបន្តួចមិនឈប់រថយន្តដោះស្រាយបែជាព្យាយាមបន្ថែមល្បឿនរត់គេចបង្ករបញ្ហាកាន់តែធំ
បុរសម្នាក់បេីករថយន្ដ LEXUS GX-460 ពាក់ស្លាកលេខ ភ្នំពេញ 2BX-1983 បេីកបុករថយន្ដមួយគ្រឿងដែលចតចោល រួចបេីកព្យាយាមបេីករត់គេចខ្លួនរួចជ្រុលទៅបុកបង្គោលភ្លេីងស្តុបបណ្ដាលឲ្យបាក់រលំ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ដោយសង្ស័យថាបើកបរក្នុងស្ថានភាពស្រវឹង។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយក រថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។