អាមេរិកចាប់ផ្ដើមអភិវឌ្ឍមីស៊ីលថ្មី ក្រោយដកខ្លួនពីសន្ធិសញ្ញាជាមួយរុស្ស៊ី
ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ម៉ោង 09:13 AM
(ដោយ៖ យឺន សីហា)
មន្ទីរបញ្ចកោណអាមេរិក កំពុងតែបោះជំហានទៅកាន់ការអភិវឌ្ឍមីស៊ីលថ្មីក្រោយពេលដែលប្រធានាធិបតីត្រាំសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យមជាមួយរុស្ស៊ីកាលពីឆ្នាំ ១៩៨៧ ។
យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ Michelle Baldanza ឲ្យដឹងថា “យើងនឹងចាប់ផ្តើមសកម្មភាពលើសមាសភាគដើម្បីគាំទ្រការធ្វើតេស្តអភិវឌ្ឍមីស៊ីលបាញ់ពីដី។ សកម្មភាពនេះ នឹងមិនពាក់ព័ន្ធជាមួយកាតព្វកិច្ចរបស់យើងក្រោមសន្ធិសញ្ញាដែលយើងបានដកខ្លួនចេញកាលពីខែមុននោះទេ។ យ៉ាងណាមិញ សកម្មភាពអភិវឌ្ឍនេះនឹងត្រូវបញ្ចប់ ប្រសិនបើរុស្ស៊ីត្រឡប់ទៅអនុលោមតាមសន្ធិសញ្ញានេះយ៉ាងពេញលេញវិញ។”