គម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បង្កើតកម្មវិធីសប្បុរសធម៌ ចែកអំណោយជូនជនក្រីក្រជាង២០០គ្រួសារ នៅឃុំតាំងក្រូច

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនគម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បានបង្កើតកម្មវិធីសប្បុរសធម៌ចែកអំណោយជូនចាស់ៗ ជនក្រីក្រចំនួន២១៦គ្រួសារក្នុងទឹកដីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

 

ថ្លែងក្នុងឱកាសនេះ លោកស្រី ង៉ូវ យាង តំណាងក្រុមហ៊ុនគម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បានអោយដឹងថា៖ ការចែកទានដល់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ ស្របពេលដែលប្រជាជនកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់នាពេលខាងមុខ។ អ្នកស្រី បន្ថែមថា « ដោយសារតែខ្ញុំធ្លាប់ក្រ ទើបខ្ញុំរៀបចំអោយមានកម្មវិធីចែកអំណោយដល់ជនក្រីក្រនៅពេលនេះ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី។ ជាមួយគ្នានេះដែរលោកស្រីក៏មមានគម្រោងរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ»។

អ្នកស្រីថា ​កើតមកជាមនុស្ស គ្មានអ្វី​លំបាក​ជាង​រស់នៅក្នុងស្ថានភាពក្រីក្រ​តោក​យ៉ាកនោះទេ។ ដូច្នេះដើម្បីឆ្លងផុតពីជីវិត​ក្រីក្រ លោក​បាន​ណែនាំ​ដល់​មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ចេះ​គិតគូ ប្រឹងប្រែង​ធ្វើការ ចេះ​សន្សំ​សំចៃ​ប្រាក់​កាស និង​ចេះ​ចាយ​លុយ​​ឱ្យ​ចំ​គោលដៅ តែ​ក៏​មិន​ត្រូវ​​កំណាញ់​​ពេក​នោះ​​ដែរ ​​ដោយ​ចេះ​ចែក​រំលែក​ដាក់​ទាន​ដល់​អ្នក​ក្រខ្សត់​ ឬ​ខ្វះខាត​ផង។

​ជាមួយ​គ្នា​នេះ​ តំណាងក្រុមហ៊ុន​ក៏​សូមអរគុណសន្តិភាព និងរាជរដ្ឋាភិបាល​កម្ពុជា ដែលបានផ្តល់ភាពសុខដុមរមនា និងការរស់នៅ រកទទួលទានដោយសុខសាន្តដូចសព្វថ្ងៃនេះ។

ដោយឡែកលោកសៅ សំបូរ មេឃុំតាំងក្រូច បានអោយដឹងថា សកម្មភាពគ្រួសារដែលមានជីវភាពខ្វះខាតនេះ គឺបានមកពីការអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ជួយគាំទ្រ និងឧបត្ថម្ភជាសម្ភារក្តី ជាថវិកាក្តី ដើម្បីជូនដល់គ្រួសារណាដែលគាត់លំបាកជាទីបំផុត។ សូមពុក ម៉ែ បងប្អូន ចូលរួមថែរក្សាសុខភាព និងអនាម័យបីប្រការរួមមាន៖ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសឱ្យផុតពីជំងឺអសន្នរោគព្រោះពេលនេះ គឺសម្បូរទៅដោយមេរោគ និងបង្កឱ្យមនុស្សមានគ្រោះថ្នាក់ផងដែរ។

ប្រជាពលរដ្ឋទាំង២១៦គ្រួសារ បានបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណដល់អជ្ញាធរ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចមានឱកាសក្លាយជាម្ចាស់ដីឡូតិ៍ នៅគម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បានដែលមានទីតាំងស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរត្រឹមតែ ១០នាទីពីទីរួមខេត្ត អ្នកទាំងអស់គ្នានឹងទៅដល់ទឹកដីគម្រោង ដែលជាតំបន់មានសក្តានុពល ហើយមានតម្លៃថោកត្រឹមតែ៤ពាន់ដុល្លាប៉ុណ្ណោះក្នុងមួយឡូតិ៍៕May be an image of 6 people, dais and textMay be an image of 4 peopleMay be an image of 5 peopleMay be an image of 2 people and textMay be an image of 5 people and motorcycle

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds