សង្ក្រាន្តយុវវ័យក្រោម​១៨​ឆ្នាំ​ទទួលទាន​គ្រឿង​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ អ្នកលក់ និង​អ្នក​ដែល​បបួល​ផឹក​ក៏ត្រូវ​មានទោស

សម្រាប់​ឆ្នាំ​ថ្មី​ថៃ​ឆ្នាំ​២០២៤​នេះ ​សង្ក្រាន្តរៀបចំឡើងក្រោម​ពាក្យស្លោក​ថា​៖ “​បើ​បើក​បរកុំ​ផឹក​-​បើ​ផឹក​កុំ​បើកបរ​” ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ជាង​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២២០០​ករណី និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ២៦៤​នាក់​។ ចំនួន​គ្រោះថ្នាក់​ដែល​កើតឡើង​ច្រើនជាងគេ​លើ​យុវវ័យ​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​មាន​អាយុ​ក្រោម​២០​ឆ្នាំ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វី​រ៉ា​ផាត ស៊ី​វ៉ា​ភេត អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ​ បាន​និយាយថា សម្រាប់​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុងអំឡុងពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ ទាក់ទង​នឹង​វិធានការ​ពង្រឹង​និង​អនុវត្ត​ច្បាប់ គឺ​ផ្តោតលើ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។

លោក​ថា សម្រាប់​សង្ក្រាន្ត​ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ថៃ​នឹងដាក់​ចេញ​នូវ​វិធានការ​ថ្មី ប្រសិនបើ​យុវវ័យ​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ ឬ​អាយុ​ក្រោម​១៨​ឆ្នាំ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ ឬ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង អ្នកលក់​គ្រឿង​ស្រវឹង​ក៏ត្រូវ​មានទោស និង​អ្នក​ដែល​បបួល​ផឹក​ក៏ត្រូវ​មានទោស​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds