ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗនៅខណ្ឌ៧មករា

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ,​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។
ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបានចំនួន០២នាក់ទៀត​ នៅចំណុចសួនច្បារវត្តបុទុមវត្តី​ ខណ្ឌដូនពេញ​។ ជនសង្ស័យទាំង៤នាក់រួមមាន៖
១៖ ឈ្មោះ​ ឆៃ​ ហេងឡាយ ហៅ​ហេង​ សុងទី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបេីកនឹងជាជនដៃដល់)
២៖ ឈ្មោះ​ សុខ​ សុវណ្ណរដ្ឋា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់)
៣៖ ឈ្មោះ​ អូន​ សុខហ៊ួរ អាយុ១៧ឆ្នាំ មុខរបរលក់ផ្លែឈេី (ជាអ្នកបិទគូទនឹងបានធាក់ជនរងគ្រោះបណ្តាលឲ្យដួល)
៤៖ ឈ្មោះ​ យ៉ាត​ រ៉ាយុទ្ធ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ)។
សម្ភារៈដកហូតមាន៖ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 1KO-9481 (របស់ជនសង្ស័យ), ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ភ្នំពេញ​ 1IP-8649 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ក​ អាយហ្វូន​ ពណ៌ខៀវ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) ទូរស័ព្ទដៃនេះកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីជាជនរងគ្រោះវិញ។
បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds