ខេត្តតាកែវ បង្រ្កាបសាច់មាន់និងគ្រឿងក្នុងមាន់បង្កក ប្រមាណជិត ១០០គីឡូក្រាម

(តាកែវ)៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សាខា ក.ប.ប.ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញនៅផ្សាត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទិសដៅស្វែងរកនិងបង្រ្កាបការចរាចរទំនិញគ្រប់ប្រភេទដែលពុំមានគុណភាព ពុំមានអនុលោមភាព ដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងបេសកកម្មនេះ មន្ត្រីយើងបានធ្វើតេស្តបឋមលើ ណែមសាច់ត្រី និងពពុះសណ្តែក ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ យ៉ាងណាមិញបានរកឃើញ និងដកហូត បំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកចំនួន ៤៩ កញ្ចប់ស្មើនឹង ៩៧ គីឡូក្រាម ដែលពុំមានស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាននោះទេ។
ដោយមានការសម្របសម្រួលពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា និងឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញបានដកហូត រួចដុតកម្ទេចចោលនូវបំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកទាំងនោះ នារសៀលថ្ងៃដដែលផងដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds