សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានបំណងចង់ស្នើសុំប្តូរអាសយដ្ឋានថ្មីលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចប្តូរបាន

សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានបំណងចង់ស្នើសុំប្តូរអាសយដ្ឋានថ្មីលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចប្តូរបាន ពេលមកបំពេញបែបបទធ្វើថ្មីដោយភ្ជាប់ជាមួយនៅឯកសារសំខាន់ដូចជា សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មី ករណីផុតឬមុនផុតសុពលភាពតិចជាងឬត្រឹម៩០ថ្ងៃ។ នេះបើតាមការផុសនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត។សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open