ទូតជប៉ុន ធ្វើបទបង្ហាញ និងបើកវេទិកាពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងតួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជា

ភ្នំពេញ៖ ស្ពានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) រៀបចំបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងតួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជា- នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ក្នុងកម្មវិធីនេះ ឯកឧត្តមឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី H.E.Mr. UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន តួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជាក្នុងបរិបទនេះ ព្រមទាំងសក្តានុពលនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដូចដែលជប៉ុនបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនកាលពីខែធ្នូ ឆ្នាំមុន។

សម្រាប់ទំនាក់ទំនងរវាងជប៉ុន នឹងកម្ពុជា ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអោយដឹងថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជប៉ុន កម្ពុជា អាចសហការដើម្បីការរៀបចំ និង ដាក់ចេញនូវលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដោយគោរពនូវអព្យាក្រឹត្យភាព និង ការរួបរួមអាស៊ាន។ រួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់និងអន្តរជាតិ។ ការផ្លាស់ប្តូរទំនាក់ទំនងជប៉ុន និងកម្ពុជា ពិតជាផ្តល់ថាមពលដល់ទំនាក់ទំនងកម្រិតអាស៊ាន។

ចំណែកសកម្មភាពនៅកម្រិតទ្វេភាគី ជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់និងកិច្ចសន្ទនា រវាងប្រទេសទាំងពីរជាប្រចាំ។ ពង្រឹងការយល់ដឹងកាន់តែស៊ីជម្រៅលើគោល នយោបាយរបស់គា្នទៅវិញទៅមក។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ពង្រឹងទំនាក់ទំនងជាមួយ កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន ជំរុញការបណ្ដុះបណ្តាលភាសាជប៉ុន ការផ្លាស់ប្តូរ វប្បធម៌តាមរយៈគម្រោងWA 2.0។

ដោយឡែកលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអោយដឹងថា​ ​ទំនាក់​ទំនង​កម្ពុជា​និង​ជប៉ុន​មាន​លក្ខណៈ​ល្អ​ប្រសើរ​។ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​ គ្រប់​វិស័យ​ គ្រប់​កម្រិត​ ហើយ​វា​ក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​តុល្យ​ភាព​នៃ​ទំនាក់​ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds