ក្រសួងការងារ នឹងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ដល់កម្មករក្រុមហ៊ុនវាយ & ដាប់បែលយូ នៅថ្ងៃទី២៣ មីនាខាងមុខនេះ

ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​វាយ & ដា​ប់បែល​យូ ហ្គា​មេន​(Y & W GARMENT CO., LTD.) អាច​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​របស់​ខ្លួន​ដែល​ក្រុមហ៊ុន​ជំពាក់​នៅ​ម៉ោង​ ៨ ​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៣ ខែមីនា ឆ្នា ​២០២៤​ ខាង​មុខ​នេះ​នៅ​សាលា​ខណ្ឌដង្កោ​ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមីនា​នេះ​។

សេចក្តីជូនដំណឹង​របស់​ក្រសួងគូសបញ្ជាក់ថា៖ “ យោងតាមដីកាសម្រេចលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ដោយមានការតម្កល់ប្រាក់កក់ របស់អ្នកដេញថ្លៃ តាមនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភារ របស់ក្រុមហ៊ុន ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹង ដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង នឹងចាប់ផ្តើមបើក ផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត ចាប់ពីម៉ោង ២ រសៀល ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

បន្ថែមពីនេះ ក្រសួង បានស្នើឱ្យកម្មករនិយោជិត យកមកជាមួយនូវឯកសារមួយចំនួនដូច១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds