ក្រសួងបរិស្ថានប្រកាសការសំអាតទន្លេរយៈពេល៥ឆ្នាំជា ជាមួយសាលារាជធានីភ្នំពេញ និងដៃគូ

(ភ្នំពេញ)៖ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) បាន សម្ពោធកម្មវិធីសំអាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំជាផ្លូវការ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបានថ្លែងថា «បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា *ការអនុវត្តយុទ្ធសាស្ត្រភាពស្អាត គឺក្រសួងបរិស្ថាន
ភាពស្អាតបរិស្ថានជារូបវន្ត រួមមាន ភាពស្អាតលើផ្ទៃដី ដែលកន្លងមក យុទ្ធនាការកាត់បន្ថយការបើប្រាស់ប្លាស្ទិក បានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» ទទួលបានជោគជ័យ។ គិតមកទល់ថ្ងៃនេះ មានការចូលរួមប្រមាណជិត ៧លាន អង្គ/នាក់។ ជាបន្តនៅក្នុងជំហានបន្ទាប់ ក្រសួង និងត្រៀមដាក់ចេញយុទ្ធនាការសម្អាតកម្ពុជា ដែលជាយុទ្ធនាការដែលតម្រូវឱ្យប្រជាពលរដ្ឋចូលរួម ចំណាយពេល ១០នាទី ក្នុងមួយសប្ដាហសម្អាតបរិវេណផ្ទះ វត្តអារាម រោងចក្រ។ល។

ដោយឡែកតាមរយៈយុទ្ធនាការផ្ទៃមេឃព៌ណខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការ បំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរង ការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។

លើសពីនេះគឺភាពស្អាតលើផ្ទៃទឹក ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពី យុទ្ធនាការសម្អាតផ្ទៃទឹក បានចាប់ផ្តើមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តើម ចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការហូរចូលនៃសំរាម សំណល់ប្លាស្ទិក និងថង់ប្លាស្ទិកចូលក្នុងប្រភពទឹក។ ហើយការបើកនូវកម្មវិធីសម្អាតទន្លេ នៅក្នុងថ្ងៃនេះ បង្ហាញពីការតាំងចិត្តនិងចូលរួមសំខាន់ថែមទៀតពីអ្នពាក់ព័ន្ធ ជាពិសេស កិច្ចសហការរវាងរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត អង្គការដៃគូសហការ និងវិស័យឯកជន ចូលរួមបេសកកម្មសំអាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំជាផ្លូវការ ដែលជំរុញទន្លេគ្មានការបំពុលដោយប្លាស្ទិក និងធ្វើឱ្យកម្ពុជាស្អាត

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា ជាមួយគ្នានេះ ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ គម្រោងសំអាតទន្លេ នឹងដំណើរការចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន ក្នុងភូមិសាស្រ្តចំបហបងរបស់រាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។

លោក Dato Sean H’ng Chun Hsiang Executive Deputy Chairman នៃក្រុមហ៊ុន Leader Energy បានបញ្ជាក់ថា តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាច ដល់សហគមន៍មូលដ្ឋាន ឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិផងដែរ»។

លោកបន្ថែមថា ដើម្បីធានាបាននូវការរក្សាអនាម័យប្រកបដោយនិរន្តរភាព បេសកកម្មនេះលើសពីការសំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ផ្សេងៗដែលប្រមូលចេញទន្លេទាំងអស់ត្រូវបានបម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អ៕May be an image of 14 people and textMay be an image of 5 people and textMay be an image of 5 people and textMay be an image of 5 people and textMay be an image of 5 people, dais and textMay be an image of 12 people, temple and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds