១សប្ដាហ៍! ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានយានយន្តចរាចរណ៍ជាង១០ម៉ឺនគ្រឿង

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី១១ ខែមីនា រហូតដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០០ ២៧០ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៥០ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៥៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩២រណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds