លោកថម មីគីម៖ ការប្រកួត Ganzberg រាជសីហ៍គុនខ្មែរ វគ្គស្តេចរាជសីហ៍ទិសទាំង៤ ជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ ក្នុងចំណោមកម្មវិធីធំៗរបស់ថោន
ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយទូរទស្សន៍ថោន និងជាតំណាង IPCC គុនខ្មែរប្រចាំព្រះរាជាណាចក្រកម្ពុជា លោកថម មីគីម បានអោយដឹងថា ការប្រកួត Ganzberg រាជសីហ៍គុនខ្មែរ វគ្គស្តេចរាជសីហ៍ទិសទាំង៤ ដែលមានកីឡាករ៤រូប មកពី៤ប្រទេសនេះ គឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ ក្នុងចំណោមកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ថោនបានរៀបចំដើម្បីលើកស្ទួយ ក៏ដូចជាផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។
លោកថា «ជាឱកាសមួយដែលស្ថានីយទូរទស្សន៍ថោន បានប្រកាសចាប់ពីថ្ងៃទី១ ខែមិនាទៅ យើងនឹងមានការរៀបចំអោយមានព្រឹត្តការណ៍គុនខ្មែរ Town Kun Khmer Festival មានន័យថារៀងរាល់ឆ្នាំ យើងនិងរឿបចំព្រឹត្តិការណ៍នេះ ដែលដាក់ឈ្មោះថា Town Kun Khmer Festival ដែលជាកម្មវិធីមួយ ដែលធ្វើអោយកីឡាករបរទេសដែលមកប្រកួតនៅក្នុងស្រុកខ្មែរ អោយបានចាំ និងនឹកនៅអនុស្សាវរីយ៍ដែលគាត់បានមកប្រកួត ដោយឡែកព្រឹត្តិការណ៍នេះក៏មានការរៀបចំកាដូអនុស្សាវរីយ៍ជួនកីឡាករបរទេសផងដែរ មិនថាចាញ់ឬឈ្នះនោះទេ»។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Kun Khmer Festival របស់ស្ថានីយទូរទស្សន៍ថោន កាន់តែអស្ចារ្យជាមួយនឹងការរៀបចំ ដោយជ្រើសរើសចម្រាញ់យកតែកំពូលកីឡាករក្នុងស្រុកប្រកួតជាមួយនឹងកំពូលកីឡាករមកពីតាមបណ្ដាប្រទេសធំៗជាច្រើនប្លែកមិនធ្លាប់មានពីមុនមក។ ដោយឡែការប្រកួតនៅថ្ងៃស្អែកគឺប្រជុំដោយកីឡាករខ្លាំងៗ ដែលក្នុងនោះមានការប្រកួតដណ្តើខ្សែក្រវាត់ ការប្រកួតដណ្តើមពាន និងការប្រកួតមិត្តភាពអន្តរជាតិជាច្រើនគូផងដែរ៕