សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយថ្មីៗតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹង ឧកញ៉ា នៅកម្ពុជា

ភ្នំពេញ​៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ឧកញ៉ា​កម្ពុជា ស្តី​ពី ការ​ផ្សព្វផ្សាយ​ថ្មី​ៗ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង ឧកញ៉ា នៅ​កម្ពុជា​របស់​បុគ្គល ឬ​អង្គភាព​ព័ត៌មាន​មួយ​ចំនួន​ដែល​នាំ​ឱ្យ​មានការ​វាយប្រហារ ឬ​យល់​ច្រឡំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ព្រមទាំង​កិត្តិយស​របស់​គោរម​វន្ត​ផ្សេង​ទៀត​ដែល​មិន​បាន​ជាប់​ពាក់ព័ន្ធ​ឬ​បង្ក​បញ្ហា​ណាមួយ​នោះ​។

សូម​ជម្រាប​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា សមាគម​ឧកញ៉ា​កម្ពុជា​គឺជា ស្ថាប័ន​តែ​មួយ​គត់​ដែល​តំណាង​ឱ្យ​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ និង​កិត្តិយស​របស់ ឧកញ៉ា ជា​សមាជិក​និង​មាន​គោលបំណង ទស្សនវិស័យ និង​បេសកកម្ម​ច្បាស់លាស់​។ ទន្ទឹម​នឹង​នេះ​ដែរ សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​មួយ​ចំនួន​ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គោរម​វន្ត​ជា​ឧកញ៉ា​ដទៃ​ទៀត​។

ដូ​ច្នេះ សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្នើ​ឱ្យ​ម្ចាស់​គណនី​ទាំងនោះ​ធ្វើការ​លុប​ចោល​ជា​បន្ទាន់​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បញ្ឈប់​ការ​ចែករំលែក​បន្ត​នូវ​ព័ត៌មាន​ទាំងនោះ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds