ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពឈ្មោះ CUR-D-HERB គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល បានចេញសេចក្កីជូនដំណឹង ស្តីពីការហាមឃាត់ការចែចាយ ឬលក់ផលិតផលបំប៉នសុខភាពឈ្មោះ CUR-D-HERB ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលកំពុងចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថឬលក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើបន្តទៀត ព្រោះផលិតផលបំប៉នសុខភាពនេះមិនអាចធានាបាននូវគុណភាព សុវត្តិភាព និងប្រសទ្ធិភាពបានឡើយ ហើយថែមទាំងអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬគ្រោះថា្នក់ដល់អាយុជីវិតទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពខាងលើនេះ រួមទាំងជនពាក់ព័ន្ធត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ជាបន្ទាន់។ ទន្ទឹមនេះ ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមផ្លូវច្បាប់ ស្តីពី ការគ្រប់គ្រងឱសថជាធរមាន៕