រោគសញ្ញានិងការព្យាបាលជំងឺមហារីកក្រពះ
*រោគសញ្ញាជំងឺមហារីកក្រពះ៖
-ឈឺពោះ៖ អាការៈនេះជាអាការៈរបស់ជំងឺមហារីកក្រពះមួយដែលឧស្សាហ៍កើតជាញឹកញយ។ចាប់ផ្ដើមដំបូងគឺវាឈឺស្ទីងៗនៅក្នុងពោះ, ដែលវាមានលក្ខណៈជាប់លោះៗ, ជារឿយៗអាការៈនេះត្រូវបានគេធ្វើរោគវិនិច្ឆយ័ថាជាជំងឺរលាកក្រពះឬដំបៅក្រពះពោះវៀន។ល។
–ការមិនស្រួលពោះផ្នែកខាងលើ៖ អាការៈវាដូចជាតឹងឆ្អែតក្នុងពោះឬក្ដៅស្ទីងៗក្នុងពោះ។អាការៈនេះអាចធូរស្បើយបណ្ដោះអាសន្ន, បន្ទាប់មកវានឹងរើឡើងវិញជាញឹកញាប់។
-ការរំលាយអាហារមិនបានល្អ៖ ការរំលាយអាហារមិនបានល្អស្ដែងចេញតាមរយៈក្រោយការញ៉ាំរួច មានអារម្មណ៍តឹងឆ្អែតក្នុងពោះនិងចាប់ផ្ដើមកំរិតនូវការញ៉ាំរបស់ខ្លួន, ជាទូទៅវាតែងតែមានអាការៈត្អើកជាញឹកញាប់ផងដែរ។
-លាមកខ្មៅ ឬការធ្វើតេស្ដលាមកមានលាយឈាមដែលមានបរិមាណតិចដែលមិនអាចមើលឃើញនិងភ្នែកបានបង្ហាញថាវិជ្ជមាន
–អស់ម្លាំង, ស្រក់ទម្ងន់លឿន និងខ្វះគោលិកាឈាមក្រហម៖ ទាំងនេះជារោគសញ្ញាដែលឧស្សាហ៍កើតជាញឹកញយទៅលើអ្នកជំងឺមហារីកក្រពះ។ អ្នកជំងឺជារឿយៗព្រោះតែអត់អាហារ,ការបាត់បង់ឈាមតាមរយៈផ្លូវអាហារទើបបណ្ដាលអោយសុខភាពចុះទ្រុឌទ្រោម។
*ការព្យាបាល
-ព្យាបាលជំងឺមហារីក ដោយឱសថគីមីទំនើបថ្មីៗ ប្រសិទ្ធភាពខ្ពស់ ផលប៉ះពាល់តិច (Chemotherapy)។
-ព្យាបាលជំងឺមហារីក ដោយឱសថជីវសាស្រ្ត (Target Therapy) សំដៅលើហ៊្សែនបង្ករមេរោគមហារីក មានប្រសិទ្ទភាពខ្ពស់បំផុត។
-ព្យាបាលជំងឺមហារីក ដោយឱសថបង្កើនភាពសុាំ របស់អ្នកជំងឺ ប្រឆាំងមេរោគមហារីក (Immunotherapy) ទំនើបចុងក្រោយបំផុត។
-ព្យាបាលជំងឺមហារីក ដោយការវះកាត់(Surgery)
-ព្យាបាលជំងឺមហារីក ដោយកាំរស្មី (Radiotherapy)
ប្រសិនបើមានរោគសញ្ញាណាមួយសង្ស័យ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យជំនាញជំងឺមហារីកដើម្បីពិគ្រោះយោបល់អំពីការព្យាបាល និងទទួលបាននូវជំរើសព្យាបាលមួយត្រឹមត្រូវ និង មានប្រសិទ្ធភាពបំផុត។