ក្មេងទំនេីង២ក្រុម បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅ​វិញទៅមក

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៧និង​៤០នាទី នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់គ្នាទៅ វិញទៅមក) មួយកើតឡើងបង្កដោយក្មេងទំនេីងចំនួន០២ក្រុមគឺ បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅ​វិញទៅមកបណ្តាលឱ្យម៉ូតូចំនួន០១គ្រឿង ម៉ាកGPX ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ខូចខាតទាំងស្រុង។
បន្ទាប់ពីកេីតហេតុជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរ​បាលស្រុកសង្កែ​ ដែល​មានលោកវរសេនីយ៍ទោ​ យុត​ ​តុងហូ​ ជាអធិ​ការនគរបាលស្រុក​និងស្របតាម​យោបល់ដឹកនាំរបស់លោកឧត្តម​សេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ស្នងការរងផែនការ​ងារនគរបាល​ព្រហ្មទ័ណ្ឌ​ កម្លាំងន​គរបាលស្រុកសង្កែ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលិកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការ​នគរ​បាលក្រុង​ ធ្វេីការកំណត់មុខ​សញ្ញាក្មេងទំនេីងចំនួន​០២ក្រុមគឺ
-ក្រុមទី០១ មានគ្នាចំនួន១០នាក់និងក្រុមទី០២ មានគ្នាចំនួន១៣នាក់។
ក្នុងនោះឃាត់ខ្លួនចំនួន១០នាក់យ​កមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកហេីយក្រោយពេលសាក​សួររួចរាល់ ក្មេងទំនេីងចំនួន១០នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពយកកាំបិតកាប់និងគប់ដុំថ្មគ្នាទៅវិញទៅមក ពិតប្រាកដមែន។

-ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនទៅអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពនគរបាលស្រុកសង្កែ)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds