vivo និង PUBG MOBILE បានចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍ PUBG MOBILE Club Open SEA League 2019 ជាមួយនឹងការផ្តល់រង្វាន់រហូតទៅដល់
នៅក្នុងនាមជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនឈានមុខគេ vivo រួមជាមួយនឹងក្រុមការងារ PUBG MOBILE ដែលជាហ្គេមល្បីល្បាញបំផុតរបស់អាស៊ីអាគ្នេយ៍រួមមាន RRQ Athena ពីប្រទេសថៃ បានបើកការប្រកួត PUBG MOBILE Star Challenge 2018 ដែលមានអ្នកចូលរួមទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួត PUBG MOBILE Club Open SEA League 2019 (PMCO 2019 SEA League) កាលពីទី ៨ ខែឧសភា ឆ្នាំ២០១៩ នេះ ដែលមាន ២៤ ក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ចំនួន ៥ ដោយបានប្រើប្រាស់នូវការប្រកួតស្មាតហ្វូនរបស់ក្រុមហ៊ុន Vivo ដើម្បីដណ្តើមពានរង្វាន់ SEA Championship នេះ។ រង្វាន់នៃជ័យលាភីនៃ PUBG MOBILE Star Challenge 2018 គឺទទួលរហូតដល់ទៅ ២.៥ លានដុល្លារអាមេរិក។
ស្មាតហ្វូនរបស់ក្រុមហ៊ុន vivo នេះ នឹងជាអាវុធផ្លូវការមានសមត្ថភាពដ៏ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដែលធ្វើការប្រកួតដែលមិនត្រឹមតែមានការជួបជុំសម្រាប់ការញាំអាហារ Chicken Dinner នោះទេ គឺមានកម្មវិធីផ្សេងៗជាច្រើនក្នុងរួមមានរង្វាន់ផងដែរ។ នៅក្នុងភាពជាដៃគូលក្ខណៈសកលនេះ ក្រុមហ៊ុន vivo គឺអាចធ្វើការពង្រឹងទៅលើការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមសម្រាប់អ្នកគាំទ្រជាច្រើន ប៉ុន្តែវាក៏សម្រេចនូវមហិច្ឆតារបស់ខ្លួនក្នុងការកំណត់នូវភាពច្នៃប្រឌិត និងការបង្កើតនូវអនាគតសម្រាប់កីឡាឧស្សាហកម្មអេឡិចត្រូនិច eSports។
បន្ទាប់ពីព្រឹត្តិការណ៍នៃការប្រកួត PMCO 2019 SEA League មក ក្រុមហ៊ុន vivo គឺបានស្ថិតនៅក្នុងជួរមុខគេក្នុងការជំរុញទៅលើកីឡា eSports នេះនៅក្នុងតំបន់តាមរយៈការផ្តល់នូវផលិតផលសម្រាប់ការលេងហ្គេមកម្រិតខ្ពស់។ នៅក្នុងការបើកដំណើរការនូវព្រឹត្តិការណ៍នេះ ក្រុមហ៊ុន vivo បាននិយាយថា៖
«ការសហការជាមួយនឹង PUBG MOBILE នេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ពួកយើងក្នុងការបញ្ជាក់ថា នេះគឺជាហ្គេមទូរស័ព្ទដែលឈានមុខគេក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tencent Games និង PUBG Corporation ដែលមានអ្នកគាំទ្រច្រើនជាង ២០០ លាននាក់នៅក្នុងប្រទេសចិន កូរ៉េ និងជប៉ុន។ យើងពិតជាមានក្តីរំភើបមែនទែន ដែលចាប់ផ្តើមនូវព្រឹត្តិការណ៍ PMCO 2019 SEA League នៅថ្ងៃនេះ ហើយនឹងផ្តល់នូវសិទ្ធិអំណាចជាច្រើនសម្រាប់អ្នកលេងហ្គេមជាច្រើនផងដែរ តាមរយៈការសហការដ៏មានអត្ថន័យនេះ។ និយាយទៅនេះ គឺពិតជារឿងដ៏រំភើបបំផុតសម្រាប់យើង»។