ភ្ញាក់ផ្អើល! ខណៈពេលថតរឿងថ្មី ចូវយ៉ុនហ្វាត បែកក្បាលដេរអស់ ៥ថ្នេរឯណោះ (វីដេអូ)
ថ្មីៗនេះ តារាសម្តែងមុខស្រស់លោក Chow Yun-Fat ដែលប្រិយមិត្តភាគច្រើនស្គាល់លោកតាមរយៈរឿង «បិតាល្បែង» នោះ ស្រាប់តែជួបឧបទ្ទវហេតុមួយ ក្នុងអំឡុងពេលថតរឿងថ្មី «Sunny Days»។
យោងតាមប្រភពសារព័ត៌មានចិនបានឱ្យដឹងថា តារាជើងចាស់វ័យ ៦៣ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា នៅក្នុងអំឡុងពេលថតរឿងថ្មី ស្រាប់តែមិនបានប្រយ័ត្នក៏ត្រូវគេវាយបែកក្បាល ហូរឈាម ដោយតម្រូវឱ្យដេរក្បាលចំនួន ៥ថ្នេរ។
វាសបញ្ជាក់ឱ្យយើងឃើញថា លោកពិតជាស្រលាញ់អាជីពសម្តែង និងដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈពិតមែន។ យ៉ាងណាមិញ ក្រុមការងារបានឃើញថា លោកពិតជាហូរឈាមក្បាលខ្លាំងមែនទែន ទើបពួកគេក៏ប្រញាប់ប្រាប់ភរិយាលោក គឺអ្នកស្រី Jasmine Tan ឱ្យមកមើលរបួសក្បាលលោក។
អ្នកស្រី Tan ពិតជាមានការព្រួយបារម្ភអំពីរបួសស្វាមីជាខ្លាំង ប៉ុន្តែអ្នកស្រីព្រមទាំងស្វាមីត្រូវតែគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់ស្ងាត់ ព្រោះពួកគេមិនចង់ឱ្យក្រុមការងារ និងលោក Wong មានការព្រួយបារម្ភនោះទេ។
អ្នកស្រី Tan បានប្រាប់អ្នកសារព័ត៌មានថា៖
«ខ្ញុំពិតជាមានការភ័យខ្លាចជាខ្លាំងដែលគាត់ហូរឈាមច្រើនបែបនេះ ប៉ុន្តែពួកយើងត្រូវតែគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ ព្រោះយើងមិនចង់ឱ្យអ្នករាល់គ្នាមានការបារម្ភនោះទេ ជាពិសេសលោក Wong ព្រោះគាត់សម្តែងជាតួចិត្តអាក្រក់ ហើយជាអ្នកវាយប្តីរបស់ខ្ញុំឱ្យបែកក្បាល» ។
ក្រោយមក លោក Chow Yun-Fat ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ គ្រូពេទ្យបានផ្តល់ដំបូន្មានឱ្យកោរសក់លោកចោល ព្រោះតែវាអាចឆ្លងមេរោគនានាចូលទៅមុខរបួស។ ប៉ុន្តែលោកមានការបារម្ភថា បើកោរសក់ចោលមែននោះ វាអាចប៉ះពាល់ដល់រឿងដែលលោកកំពុងតែសម្តែងជាជាងសុខភាពផ្ទាល់ខ្លួនលោក។
ក្រោយមក លោក Chow Yun-Fat ក៏ត្រលប់មកវិញជាមួយនឹងការដេរក្បាលចំនួន ៥ថ្នេរ ហើយក្រុមការងារពិតជាកោតសរសើរលោកជាខ្លាំងចំពោះការដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈបែបនេះ៕
【娛樂新聞台】發哥受傷了!發哥真的受傷了!正投入拍攝新片周潤發,日前喺片場埋位期間發生意外,劇情是描述發哥被黃德斌追債,繼而被襲擊;點知唔小心發哥頭頂真係受傷,但意外發生時,發哥冇即時叫停,繼續假戲真做,直至完成整場戲拍攝!事後發哥立即去醫院所以必須縫針。一聽見要縫針,發哥即提出:「我仲要返現場繼續拍攝,又要連戲,不要剃頭髮可以嗎?」喺醫生同護士嘅細心處理之下,只剪咗傷口附近最少範圍嘅頭髮。最後,頭破血流嘅發哥縫咗五針,之後仲要日日到醫院消毒兼清洗傷口直至拆缐。喺醫院逗留約兩個鐘後,發哥馬上趕返片場,食咗一餐「late lunch」,又立刻繼續埋位拍攝。#驕陽歲月 #周潤發 #受傷 #縫針 立即下載 big big channel: iOS 版本:https://goo.gl/mKdpgYAndroid版本: https://goo.gl/koAb9o
Posted by TVB on Wednesday, 6 March 2019