អ្នកនាំពាក្យ៖ ក្នុងរយៈពេល៦ ខែនេះ ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលគួរជាទីមោទន
(ភ្នំពេញ)៖ ក្នុងរយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភាក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបានសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅសុក្រឹតកម្មបរិស្ថាន កិច្ចឈរលើមូលដ្ឋានយុទ្ធសាស្ត្រចក្រា វិស័យ បរិស្ថានដោយមានគោលនយោបាយយុទ្ធសាស្ត្រស្អាត បៃតង និងចីរភាព ព្រមទាំងមានកាំរង្វិលយ៉ាងសំខាន់៣ នោះការពង្រឹងរដ្ឋបាលឌីជីថល គោលនយោបាយ និងការផ្សព្វផ្សាយជាស្នូលឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព ។
ថ្លែងប្រាប់ Fast News កាលពីពេលថ្មីៗ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា នាវាបរិស្ថានបានចេញដំណើរទៅហើយជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តគន្លឺះ និងជាផែនទីចង្អុលបង្ហាញផ្លូវច្បាស់លាស់ និងត្រឹមត្រូវ ដោយបានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយ សក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាជារាងរង្វង់ (កងចក្រ) ដោយមានយុទ្ធសាស្រ្តស្នូលនៅចំកណ្តាល និងយុទ្ធសាស្រ្ត៣ទៀតនៅផ្នែកខាងក្រៅ។ យុទ្ធសាស្រ្តស្នូល ផ្តោតសំខាន់លើមុំចំនួន៣ គឺ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តបីទៀត ឱ្យដំណើរការទៅមុខប្រកបដោយភាពស្វាហាប់។
ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តស្នូល ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តគាំទ្រចំនួនបី រួមមាន៖ យុទ្ធសាស្រ្តទី១ ភាពស្អាត បានផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្មមន្ទីរពិសោធន៍ និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំឈើ ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ សម្រួចអនុលោមភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។
ក្នុងរយៈពេល៦ ខែនេះ ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលគួរជាទីមោទនដូចជា៖ យុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លា ស្ទិក , យុទ្ធនាការដាំដើមឈើ១លានដើមក្នុង១ឆ្នាំ , ដាក់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែងទេ ,យុទ្ធសាស្ត្រវិស័យចក្រាវិស័យបរិស្ថាន២ ០២៣- ២០២៨រួម នឹងលទ្ធផលជា ច្រើនទៀត ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយប្លាស្ទិកថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ដើម្បីភាពស្អាតមិនមានសំណល់ ប្លាស្ទិក ដែលសំណល់ប្លាស្ទិកបានបង្ករការគំរាមកំហែងដល់សុខមាលភាពប្រជាពលរដ្ឋ។ យុទ្ធនាការនេះធ្វើឡើងក្រោមពាក្យស្លោក «យើងរួមគ្នា ស្អាត ដើម្បីកម្ពុជាស្អាត ជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។ ការដាក់ចេញយុទ្ធនាការដាំ និងស្តារគម្របព្រៃឈើឡើងវិញឱ្យបាន ៦០ភាគ រយ នៅឆ្នាំ២០៥០ និងវិធានការ ៤ចំនុច ដើម្បីទប់ស្កាត់បទ ល្មើស ធនធានធ ម្មជាតិ។
ជាមួយក្នានេះដែរក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គទូត អង្គការសហប្រជាជាតិ អង្គការដៃគូ អភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកសាង ដើម្បីបន្តកសាង ភាព ជាដៃគូ ប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
ដើម្បីភាពស្អាតគ្មានសំណល់ប្លាស្ទិក រាបប់ចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០២៣មក យុទ្ធនាការកាត់បន្ថយការ ប្រើ ប្រាស់ ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានអ្នកចូលរួមសរុបចំនួនជាង៥លាននាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះភាពបៃតងវិញ ក្រសួងបរិស្ថាន សម្រេចដាំបានកូនឈើជាងដើមក្នុងចំណោម ខេត្ត ក្រុងចំនួន២៥។
ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល កម្ពុជា អាណត្តិទី៧នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដែលរួមមាន៖
១៖ ជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។
២៖ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ។
៣៖ សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
៤៖ ជំរុញការដាំ ស្តារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម៕