មូលហេតុដែលធ្វើឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម
មានមនុស្សប្រមាណជា ៩ទៅ១០ភាគរយ នៅទូទាំងពិភពលោក ត្រូវប្រឈមមុខនឹងជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃអនាគត់ ដោយសារតែទម្លាប់នៃការរស់នៅប្រចាំថ្ងៃមិនល្អ។ ជាពិសេស មនុស្សដែលធ្លាប់កើតជំងឺក្រួសក្នុងតម្រងនោមម្តងហើយ អាចកើតជំងឺនេះម្តងទៀតរហូតដល់ ៥០ភាគរយ។
មូលហេតុដែលធ្វើឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃក្រោយគឺ៖
១.ញ៉ាំអាហារប្រៃពេក
ទម្លាប់ញ៉ាំអាហារប្រៃពេក អាចបណ្តាលឲ្យអ្នកត្រូវប្រឈមនិងជំងឺក្រួសក្នុងតម្រងនោម ខ្ពស់ជាងអ្នកដែលញ៉ាំធម្មតា។ ដូច្នេះហើយ អ្នកគួរតែជៀសវាងអាហារ ដែលមានជាតិប្រៃខ្លាំងពេក។
តែទឹកកក ក៏ជាមូលហេតុមួយដែលនាំឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ដែរ ប្រសិនបើអ្នកញ៉ាំក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានតែទឹកកក មកត្រឹមតែ ២៤០មីលីលីត្រ ក្នុង១ថ្ងៃបានហើយ។
៣.ញ៉ាំទឹកក្រូចសូដាច្រើនពេក
សារធាតុកាបូណាត នៅក្នុងទឹកក្រូចសូដា អាចបង្ករជាគ្រួសក្នុងតម្រងនោម បាន ប្រសិនបើអ្នកទទួលទានច្រើនពេក។ ហេតុនេះ អ្នកគួរតែជ្រើសរើសយកប្រភេទភេសជ្ជ:ណា ដែលជំនួយដល់សុខភាពវិញល្អជាង។
៤.ញ៉ាំសាច់ក្រហមច្រើនពេក
សាច់ក្រហម គឺជាដើមហេតុមួយផ្សេងទៀត ដែលនាំឲ្យកើតក្រួសក្នុងតម្រងនោម។ ហេតុនេះ អ្នកគួរតែទទួលទានត្រីជំនួសសាច់ឲ្យបាន ២ទៅ៣ដង ក្នុង១សប្តាហ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺក្រួសក្នុងតម្រងនោម។
៥.ការប្រើថ្នាំបញ្ចុះ
គ្រប់គ្នាប្រហែលជាមិនដឹងថា ការប្រើប្រាស់ថ្នាំបញ្ចុះ ច្រើនពេកជាដើមហេតុដែលបង្កឲ្យកើតមានជំងឺក្រួសតម្រងនោម។ ដូច្នេះ ប្រសិនបើអ្នកដឹងពីផលប៉ះពាល់ហើយ គួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំប្រភេទនេះ៕