ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់រស់នៅខេត្តកំពតឆ្លងជំងឺផ្ដាសាយបក្សី

(ខេត្តកំពត)៖ ក្រសួងសុខាភិបាល បញ្ជាក់ថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិសុខភាពសាធារណៈបានរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ម្នាក់ទៀត ដែលកើតលើក្មេងស្រីអាយុ ១៧ឆ្នាំ។ ក្មេងស្រីរូបនេះរស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រីអាយុ១៧ឆ្នាំនេះ មានអាការៈ គ្រុនក្ដៅ ក្អក ហត់ និងពិបាកដកដង្ហើម។

ក្រសួងសុខាភិបាល គូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពអ្នកជំងឺខាងលើ បានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារ ហើយបើតាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុន ចាប់ផ្ដើមឈឺ នៅផ្ទះក្មេងស្រីជាអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds