ស្ទើរតែមិនគួរឲ្យជឿ! មកលេងហ្គីតាអោយមិត្តភក្តិសោះ Laine Hardy អាចត្រលប់ចូលមកប្រកួតក្នុងកម្មវិធី American Idol សារជាថ្មីម្ដងទៀត

ទស្សនិកជនជាច្រើនប្រាកដជាបានស្គាល់ Laine Hardy​ ដែលជាអតីតបេក្ខភាពរបស់កម្មវិធី​ American Idol កាលពីរដូវកាលមុនរួចមកហើយ ពេលនេះ laine Hardy បានវិលត្រលប់មកក្នុងកម្មវិធីនេះម្ដងទៀតប៉ុន្តែត្រឹមជាអ្នកលេងហ្គីតាឲ្យមិត្តភក្តិរបស់ខ្លួន ដែលមានឈ្មោះថា​​ Ashton Gill មកពីរដ្ឋ Los Angeless ដែលជាបេក្ខភាពប្រលងក្នុងកម្មវិធី American Idol ២០១៩ នារដូវកាលថ្មីនេះតែប៉ុណ្ណោះ។

នៅក្នុងនោះដែរ Ashton Gill បានជ្រើសរើសបទរបស់​ Chris Stapleton មានចំណងជើងថា ” Broken Halos ” មកបកស្រាយបានយ៉ាងពិរោះ អមជាមួយនិងការលេងហ្គីតារបស់ Lainr Hardy ទោះបីជានាងមានការភិតភ័យបន្តិចក៏ពិតមែន តែនាងនៅតែអាចធ្វើឲ្យគណៈកម្មការទាំងបីជ្រើសរើសយករូបនាងដើម្បីទៅកាន់វគ្គបន្ទាប់។

គួរបញ្ជាក់ផងដែរថា​ Laine Hardy ធ្វើឲ្យគណៈកម្មការទាំងបីមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះការបង្ហាញខ្លួនរបស់កំលោះសង្ហាររូបនេះ រហូតទទួលបានឪកាសក្នុងការបញ្ចេញសមត្ថភាពជាថ្មីម្ដងទៀត។ យ៉ាងណាមិញគេសង្កេតឃើញថា​ Laine Hardy​ ធ្វើការបង្ហាញសមត្ថភាពបានយ៉ាងល្អជាងកាលពីប្រលងវគ្គមុន ជាមួយនិងការច្រៀង ការលេងហ្គីតា ពោរពេញទៅដោយទំនុកចិត្ត និងភាពក្លាហាន ធ្វើឲ្យគណៈកម្មការទាំងបីមានការពេញចិត្តយ៉ាងខ្លាំងដែលជាហេតុធ្វើអោយ ​ Laine Hardy ទទួលបានសិទ្ធក្នុងការប្រកួតនៅក្នុងរដូវកាលថ្មីនេះ។​​ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds