តុលាការ​សម្រេច​ចោទប្រកាន់បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ២​បទល្មើស

​ភ្នំពេញ ៖ ជនសង្ស័យ ដែល​និពន្ធ​រឿងស្រី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ហើយ ចំនួន​០២​បទល្មើស រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​នេះ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម សុ​ផា​ន់​ណា ភេទ​ប្រុស ត្រូវ​បាន​ចោទប្រកាន់​ពី​បទ បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ក្លែងបន្លំ តាម​មាត្រា​៣១១, មាត្រា​៣១២, មាត្រា​៦២៦ និង​មាត្រា​៦២៧ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ចូលរួម​រៀបចំ​ផែនការ​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទប្រកាន់​មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្តុ​ប​ក្ដាន់​២ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាល​ជាតិ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds