អត្ថប្រយោជន៍ជាច្រើនយ៉ាងរបស់ផ្លែខ្នុរ

ខ្នុរ ជាផ្លែឈើហូបផ្លែដែលមានរសជាតិផ្អែម និងជូអែម ផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន វីតាមីន C និង A, niacin, riboflavin, B-complex, កាល់ស្យូម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ស័ង្ក​សី សូ​ដ្យូ​ម និង​អាស៊ីត​ហ្វូ​លិ​ក​ កាបូនអ៊ីដ្រាត និងជាតិ​សរសៃ​ Fiber ។
វីតាមីន និងសារ​ធាតុ​រ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពបន្ទាប់ពីទទួលទានវា រួមមាន៖
១- ប្រឆាំងនឹង​ជំងឺមហារីក ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ក្រពះ និង​ការ​រលាក​ បាក់តេរី និង​វីរុស ហើយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​
២- រក្សា​​សំពាធ​ឈាម​ឲ្យ​មាន​តុល្យភាព​ ធ្វើឱ្យឈាមដើរស្រួល នឹងជំនួយផលិត​គ្រាប់​ឈាម​ក្រហម
៣- បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល
៤- ជំនួយដល់កម្លាំង
៥- ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​​ប្រឆាំង​ជំងឺ
៦- ថែ​រក្សា​ស្បែក ធ្មេញ ​ឆ្អឹង និងភ្នែក​
៧- ការពារ​ធ្មេញ​ និង​ឆ្អឹង​ ជាតិ​ដែក​សម្រាប់​ការ​
៨- សម្រួលដល់ការរំលាយអាហារ
៩- សម្រកទម្ងន់
១០- បន្ថយអាការអន្ទះអន្ទែង និងបង្ការភាពស្លេកស្លាំង
ចំណាំ៖ ទោះបីជាផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណា ក៏យើងមិនគួរទទួលទានវាច្រើនពេកឡើយ ហើយសម្រាប់អ្នកដែលមានប្រតិកម្មជាមួយផ្លែខ្នុរ គួរតែកុំទទួលទានអី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds