ផ្ទះចំនួន ៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតទាំងស្រុង
ភ្នំពេញ៖ ផ្ទះចំនួន ៥ខ្នង ស្ថិតនៅក្រោយរោងចក្រអគ្គិសនៅកម្ពុជា(ផ្សារតូច) ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតទាំងស្រុង កាលពីវេលាវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីអ្នកនៅក្បែរនោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះ១ខ្នង ធ្វើពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី យ៉ាងសន្ធោសន្ធៅ ហើយបានឆេះរាលដាល់ដល់ផ្ទះជាច្រើនខ្នងទៀតដែលធ្វើអំពីឈើនៅជាប់ៗនោះ។
យោងតាមការឱ្យដឹងពីនគរបាល បានឱ្យដឹងដែរថា លំនៅឋានធ្វើពីឈើប្រក់ស័ង្កសីជាប់ៗគ្នាចំនួន ៥ខ្នង ត្រូវភ្លើង ឆេះរងការខូចខាតទាំងស្រុង រួមនឹងសម្ភារមួយចំនួនទៀត។ ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញទៅអន្តរាគមន៍ជួយពន្លត់។ ក្នុងករណីអគ្គិភ័យនេះ មិនទាន់ដឹងពីមូលហេតុឡើយពិតប្រាកដនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ប៉ុន្តមានការសន្និដ្ឋានបឋមថា អាចបណ្តាលមកពី ទុស្សេខ្សែភ្លើង៕