ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ០៩-១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់។

មន្ទីរទេសចរណ៍ខេត្តសៀមរាប ថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃនេះ មានចំនួនប្រមាណ ១១៧,៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់។ ទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។

ចំណែកភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់។ ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ​៨០​ ម៉ឺន​នាក់​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៧០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​២​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds