ទីលានទុកដាក់សំរាមនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ​នឹងដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការក្នុងពេលឆាប់ៗខាងមុខនេះ

បន្ទាប់ពីបញ្ចប់កា​សាងសង់កាលពីឆ្នាំកន្លងទៅ គម្រោងសាងសង់ទីលានទុកដាក់សំរាមនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ​នឹងដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការក្នុងពេលឆាប់ៗខាងមុខនេះ ​។​ អនុគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជនទាំងពីរនេះ ស្ថិតនៅក្នុងគម្រោង​អភិវឌ្ឍន៍ក្រុង​របៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណ​ទានពីធនា​គារអភិវឌ្ឍន៍​អាស៊ី(ADB)។

ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចំណាយ​ថវិកា​សាងសង់​ជិត ៥ លានដុល្លារ​ ចាប់ផ្តើមការ​សាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប ១៩,៤៦ ហិកតា ចំណែកឯទីលានទុក​ដាក់សំរាម​ខេត្តក្រចេះ ក៏ចំណាយថវិកាជិត ៥ លានដុល្លារ​(៤.៩៤៣.៩៤៨.៩១)​ ចាប់ផ្តើមការសាងសង់​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើ​ផ្ទៃដីសរុប​ចំនួន ២៦,៨៨ ហិកតា៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds