អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថាន

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកមួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ

បច្ចុប្បន្ននេះ ក្រុមការងារ អាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង។

អាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ៕May be an image of monumentMay be an image of grass and monumentMay be an image of 2 people, monument and temple

អត្ថបទដែលជាប់ទាក់ទង