ក្រសួងសុខាភិបាលចូលរួមរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកស្រីឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមសិក្ខាសាលាប្រមូលធាតុចូលបន្ត។
សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ មានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាព ផែនការយុទ្ធសាស្ត្រជាតិដែលមានស្រាប់ និងប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំបន្ត (២០២៤-២០២៨) ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
គួរបញ្ជាក់ថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន និងមន្រ្តីជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងរាជអាវុធហត្ថ តំណាងអង្គការជាដៃគូអភិវឌ្ឍជាមួយគ.ជ.ប.ជ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕