បង្ក្រាប​ទីតាំង​ដែល​មាន​បង្កប់​ល្បែងស៊ីសង​មួយកន្លែង ​ឃាត់​បាន​មនុស្ស​ប្រុស​២៣​នាក់

ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ទីតាំង​ដែល​មាន​បង្កប់​ល្បែងស៊ីសង​មួយកន្លែង នឹង​ឃាត់​បាន​មនុស្ស​ប្រុស​២៣​នាក់ ម៉ូតូ​ចំនួន​១៦​គ្រឿង និង​កង់​បី​ឥណ្ឌា​ចំនួន​០៤​គ្រឿង​។ ប្រតិបត្តិការណ៍នេះធ្វើឡើង​នៅ​វេលា​ម៉ោង​៦​និ​៤០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​លេខ ១៤៤ កែង​ផ្លូវ ១៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​មន្ត្រី​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​សេចក្ដីរាយការណ៍ និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ថា​ទីតាំង​នេះ​មាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​ប្រមូលផ្ដុំ​មនុស្ស ក្មេង​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​បង្ក​ភាព​អសន្តិសុខ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំ​ដ្ឋា​ន​ក្បែរ​នោះ​មានការ​ភ័យ​ខ្លាច​ពី​សំណាក់​ក្រុម​អ្នក​ញៀ​.​ន​ល្បែង​ទាំងនេះ​ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស និង​ដកហូត​វត្ថុ​តាង​ជាក់ស្ដែង​តែ​ម្ដង ។

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្បែរ​ទីតាំង​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ គឺ​បើក​បង្កប់​ល្បែងស៊ីសង​យូរណាស់​មក​ហើយ ដែល​ស្ថិត​នៅ​ទល់មុខ និង​សង្កាត់​ផ្សារ​កណ្ដាល​១ តែ​ម្ដង​ដោយ​គ្មាន​ខ្លាចញញើត​អាជ្ញាធរ​នោះ​ឡើយ ។

បច្ចុប្បន្ន​មនុស្ស​ចំនួន​២៣​នាក់ រួម​ទាំង​ម៉ូតូ ,​កង់​បី​ឥណ្ឌា និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​សម្ថ​ត​កិច្ច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds