ទម្លាប់ដែលធ្វើឲ្យផ្នែកខាងក្រោមរបស់មនុស្សស្រីងាយមានក្លិន
យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យផ្នែកខាងក្រោមរបស់មនុស្សស្រីងាយមានក្លិន។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលមករដូវជាពេលដែលទ្វារមាសរបស់អ្នកងាយកើតមានក្លិនខ្លាំងណាស់ ថែមទាំងឆ្លងមេរោគលឿនផងដែរ។ ជាពិសេស នៅពេលដែលអ្នកស្លៀកខោរឹបពេក អង្គុយយូរពេក ហើយមិនផ្លាស់សម្លីអនាម័យក៏ងាយធ្វើឲ្យកើតក្លិនផងដែរ។
- ប្រសិនជាអ្នកប្រើសំឡីអនាម័យមិនត្រូវ ក៏អាចធ្វើឲ្យកើតក្លិនមិនល្អផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយផ្លាស់ប្តូរសំឡីអនាម័យផ្សេង ដើម្បីកុំឲ្យកើតក្លិនមិនល្អ។
- នៅពេលដែលអ្នកតែងតែស្លៀកខោកាប៊ូយដែលរឹបៗ នោះយូរទៅនឹងទ្វារមាសអ្នកនឹងរមាស់ ហើយប្រឈមនឹងជំងឺផ្សេងៗផងដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការស្លៀកខោកាប៊ូយទាំងនេះ។
- នៅពេលដែលប្រព័ន្ធការពាររាងកាយអ្នកខ្សោយ នោះសុខភាពអ្នកក៏ខ្សោយដូចគ្នាដែរ។ ជាហេតុដែលធ្វើឲ្យទ្វារមាសរបស់អ្នកក៏ងាយកើតមានក្លិន ឬជំងឺផ្សេងៗផងដែរបើអ្នកមិនបានថែរក្សាអនាម័យខ្ពស់៕