របបអាហារសំខាន់ៗ ល្អបំផុតសម្រាប់សុខភាពជាពិសេសល្អសម្រាប់ថ្លើម
ដើម្បីមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើម។
១.ផ្លែឈើ និងបន្លែ
ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។
២.គ្រាប់ធញ្ញជាតិ
៣.ខ្លាញ់ត្រី
ខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ ត្រូកូលអូមេហ្គា មិនថា អូមេហ្គា៣ ឬ ៦នោះទេ គឺមាននៅក្នុងខ្លាញ់ត្រីទាំងអស់។ យើងអាចស្វែងអាចស្វែងរកអាស៊ីតខ្លាញ់ប្រភេទនេះ មាននៅក្នុងសាច់ត្រី និង គ្រឿងសមុទ្រផងដែរ។
៤.កាហ្វេ
កាហ្វេក៏ជួយឲ្យថ្លើមមានសុខភាពល្អផងដែរ។ ប៉ុន្ដែវិធីនៃការញ៉ាំកាហ្វេជួយដល់សុខភាព គឺការគ្រប់គ្រងបរិមាណស្ករ ពោលប្រើប្រាស់ស្ករកាន់តែតិច ឬមិនប្រើសោះកាន់តែល្អ។ យោងតាមការសិក្សាបានបង្ហាញថា កាហ្វេអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម និង ប្រឆាំងការរលាកផ្សេងៗ ដូច្នេះហើយទើបកាហ្វេអាចការពារ និង ថែរក្សាថ្លើមឲ្យមានសុខភាពល្អ។ ថ្វីដ្បិតកាហ្វេផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ប៉ុន្ដែយើងក៏មិនត្រូវញ៉ាំច្រើនលើសកម្រិតនោះដែរ ពោលអាចញ៉ាំត្រឹមបរិមាណ មិនលើសពី ៤០០ មិល្លីក្រាមនៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃគឺល្អ។
៥.តែ
តែក៏ជាប្រភេទភេសជ្ជៈមានការពេញនិយមខ្លាំង ចំពោះអ្នកដែលមានបញ្ហាញ៉ាំកាហ្វេមិនសូវបាន មិនតែប៉ុណ្ណោះក៏ជាភេសជ្ជៈជួយដល់សុខភាពថ្លើមផងដែរ។ តែមានប្រភពចេញពីរុក្ខជាតិ មិនថា តែខ្មៅ តែបៃតងនោះទេ គឺ មានគុណប្រយោជន៍ដល់សុខភាពថ្លើម ប្រឆាំងការលាក ប្រឆាំងជំងឺមហារីក និងជួយប្រឆាំងខ្លាញ់រុំថ្លើមផងដែរ។