សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមេធាវីរបស់CPP ធ្វើការសិក្សាដើម្បីប្តឹងអនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក
ភ្នំពេញ៖ បន្ទាប់ពីអនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) បានប្រមាថដល់គណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យក្រុមេធាវីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើការសិក្សាដើម្បីប្តឹងដល់មន្រ្តីអង្គការសិទ្ធិមនុស្សរូបនេះ។
តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើសម្តេចផ្ទាល់តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា«ក្នុងការចុះផ្សាយក៍មានការនិយាយ ដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសឹក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយ ប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។(សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»៕