សម្ដេច ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើអ្នកដែលទន្រ្ទានយកដីរដ្ឋនៅតំបន់៣ជុំវិញបឹងទន្លេសាប

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាត់វិធានការចំពោះអ្នកដល់ទៅទន្រ្ទានយកដីរដ្ឋនៅក្នុងតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

សម្ដេចធិបតី បានដាក់បទបញ្ជាដល់អភិបាលខេត្តសរុបទាំង៦ខេត្ត ដែលស្ថិតនៅជាប់បឹងទន្លេសាប រួមមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ឱ្យទប់ស្កាត់បទល្មើសទន្រ្ទានយកដីក្នុងតំបន់៣ ដើម្បីថែរក្សាតំបន់នេះឱ្យគង់វង្សបន្តដល់ក្មេងៗជំនាន់ក្រោយ។

គួររម្លឹកថា កាល​ពី​ចុង​ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បាន​បញ្ជា​ឱ្យ​មន្ត្រី ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ខុស​ច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវ​ប្រញាប់​ប្រគល់​ជូន​រដ្ឋ​វិញ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ចាប់​ខ្លួន។ គ្រានោះ សម្ដេចបាន​អះអាង​ថា នឹង​រក្សា​ដី​ព្រៃ​លិច​ទឹក​ឱ្យ​គង់វង្ស ដើម្បី​ជម្រក​ត្រី​ពងកូន បង្កើន​ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប។ ជាក់ស្ដែង កាល​ពី​ដើម​ឆ្នាំ២០២២ រដ្ឋាភិបាល​បាន​ដកហូត​ដី​ព្រៃ​លិច​ទឹក​ទំហំ ៦ម៉ឺន​ហិកតា​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​មក​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ​ ក្រោយពី​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​លិច​ទឹក​តាម​បណ្ដា​ខេត្ត​ទាំង​៦ រួចមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds