ក្រសួងបរិស្ថានជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទ​ល្មើស​ធនធានធម្មជាតិ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤នេះ បានណែនាំដល់ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត ជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទ​ល្មើស​ធនធានធម្មជាតិ។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែល Fast News ទទួលបានរសៀលថ្ងៃទី២៩ ខែមករា នេះ។

ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេលបន្ទាប់ពីមានការណែនាំរបស់ លោករដ្ឋមន្រ្តី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការ​ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹក​សារ​ជា​ថ្មីដ​ល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិន​ត្រូវ​មាន​ជា​ដាច់​ខាត​នូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds