សម្តេចតេជោ ហ៊ុន សែនសម្រេចជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្តប្រគេន «កូននេនសីហា»
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដោយសម្តេចមានសទ្ធាជ្រះថ្លា និងក្តីអាណិតចំពោះ «កូននេន សីហា» ក៏បានសម្រេចចិត្តជួយកសាងវត្តប្រគេនព្រះអង្គ ក៏ដូចជាព្រះសង្ឃដទៃទៀត។
សម្តេចតេជោ បានបញ្ជាក់លើបណ្តាញសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី «កូននេនសីហា»។
សម្តេចតេជោបានលើកឡើងថា”ចំណុចសំខាន់តើត្រូវជួយកូននេនសីហារបៀបណា?និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។
ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្តនិងកូននេនសីហាដោយរួមដំណើរជាមួយអួន សារ៉ាត់ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។
សូមអរគុណកូនអួន សារ៉ាត់ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហានិងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេនសីហាដើម្បីកសាងព្រះវិហារនិងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។
«កូននេន សីហា» មានព្រះជន្ម៥វស្សា កំពុងគង់នៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលព្រះអង្គគង់នៅបច្ចុប្បន្នជួបការខ្វះខាត ហើយក៏កំពុងអំពាវនាវដល់សប្បុរសជន ដើម្បីជួយសាងសង់ព្រះវិហារផងដែរ៕