រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ភ្នំពេញ៖ ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការងារ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន (JBAC) ចូលរួមប្រកួតប្រជែងកម្មកវិធីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីសារសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដែលសម្ដេចប្រមុខរាជរដ្ឋាភិបាលចង់បាន។

លោករដ្ឋមន្ត្រី ប្រាប់ទៅកាន់សមាគមជប៉ុនពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការទទួល យកសិក្ខាកាម ដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ លោកថា «ពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងនៅអាណត្តិទី៧នេះ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារបន្ថែមទៀតផងដែរ»។

លោករដ្ឋមន្ត្រីបន្ថែមថា ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍ដែលសិក្ខាកាមមានឱកាសពង្រឹងនិងដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ។

លោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានទទួលយកសំណើរបស់លោករដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារសំខាន់នេះ៕អាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 4 នាក់អាចជារូបភាពនៃ 14 នាក់ និង សំលៀកបំពាក់ឈុត

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds