សត្វត្រយងយក្ស មួយក្បាលត្រូវជួយសង្គ្រោះដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី

ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ នេះបើយោងតាមផេកក្រសួងព័ត៌មាន។

សត្វត្រយងនេះមើលខាងក្រៅទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យវ ។ យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ។

ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេស សល់ប្រហែលជា ២៥០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ ។

ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេស សល់ប្រហែលជា ២៥០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ។

សត្វ​ត្រយង​យក្ស​ជា​បក្សី​និមិត្តរូប​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខណៈ​ដែល​សត្វ​ប្រភេទ​នេះ បាន​ស្ថិត​ក្នុង​ស្ថាន ភាព​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ថែរក្សាអភិរក្ស​ប្រភេទ​សត្វ​នេះ ឱ្យ​នៅ​គង់វង្ស​យូរអង្វែង ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​បាន​ផ្តល់​រូបថត​ប្រភេទ​សត្វ​ត្រយង​យក្ស​នេះ​ក្នុង​ធម្មជាតិ​មុនគេ​លើ​ពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds