រោគសញ្ញា និងកត្តាហានិភ័យជំងឺមហារីកសួត
តើមានរោគសញ្ញា និងកត្តាអ្វីខ្លះដែលជាហានិភ័យនៃជំងឺមហារីកសួត?
១,រោគសញ្ញាជំងឺមហារីកសួត
-ក្អកធ្លាក់ឈាម
-ហត់ ដកដង្ហើមខ្លីៗ
-ឈឺទ្រូង
-សំលេងស្អកៗ
-ស្រកទំងន់ខ្លាំងខុសប្រក្រតី
-កើតជំងឺសួតរុាំរៃ សារចុះសាឡើង មិនជា
២,កត្តាហានិភ័យ ដែលអាចបង្កជំងឺមហារីកសួត
-ជក់បារីៈ បង្កើនហានិភ័យ កើតមហារីកសួត ២០ ដង ច្រើនជាងអ្នកមិនជក់បារី
-អ្នកមិនជក់បារី បុន្តែទទួលផ្សែងបារីពីអ្នកដទៃ
-ឧស្មន័ វិទ្យុសកម្ម រ៉ាដុង(Radon) ដែលមានក្នុងដី ជាលក្ខណៈធម្មជាតិ
-សារធាតុ អាបេស្តុស(Asbestos) មានក្នុង ភីប្រូសុីម៉ង់ ឬ ម្នាងសាលា…
-កត្តាហ្សែន តំណរពូជ
-អ្នកដែលធ្លាប់ព្យាបាលដោយកាំរស្មី ទៅលើទ្រូង
-អ្នកមានជម្ងឺសួតរាំរ៉ៃ
ប្រសិនបើមានរោគសញ្ញាណាមួយសង្ស័យ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យជំនាញជំងឺមហារីកដើម្បីពិគ្រោះយោបល់អំពីការព្យាបាល និងទទួលបាននូវជំរើសព្យាបាលមួយត្រឹមត្រូវ និង មានប្រសិទ្ធភាពបំផុត។