ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន។
គោលបំណងក្នុងការជួបសំណេះសំណាលនេះគឺដើម្បីសម្ដែងការគួរសម និងជម្រាបជូនថ្នាក់ដឹកនាំក្រសួងសុខាភិបាលអំពីកម្មវិធី Young Leader Program តាមរយៈការផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ Master of Science in Healthcare Administration។
តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ព្រមទាំងសាកលវិទ្យាល័យ Nagoya ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិបាល ជាពិសេសសម្រាប់មន្រ្តីរាជការ ដែលបម្រើការងារក្នុងផ្នែកគ្រប់គ្រង សម្រាប់ក្រសួងសុខាភិបាលមានឱកាសចូលរួមវគ្គសិក្សានេះ។
សូមបញ្ជាក់ផងដែរថា ការជួបសំណះសំណាលនេះ មានការអញ្ជើញចូលរួមដោយ លោកស្រីសាស្ត្រាចារ្យ Eko Yamamoto នៃសាកលវិទ្យាល័យ Nagoya ព្រមទាំងក្រុមការងារ តំណាងស្ថានទូតជប៉ុន លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល និង លោកស្រីសាស្ត្រាចារ្យជំនួយ ទូច​ សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open