សញ្ញានៃជំងឺបេះដូង
ឈឺទ្រូងនេះ គឺជាសញ្ញាញឹកញាប់បំផុតនៃជំងឺគាំងបេះដូង ប៉ុន្តែវាមិនមែនតែងតែជាការឈឺបែបចុក ឬឈឺភ្លាមៗឡើយ។ វាអាចជាការមានអារម្មណ៍មិនស្រួលក្នុងទ្រូងដូចជា មានអ្វីសង្កត់ ឬធ្ងន់ក្នុងទ្រូង។ អ្នកប្រហែលជាអាចច្រឡំវាជាមួយនឹងការក្រហាយដើមទ្រូងហើយ។ វាប្រហែលជាកើតឡើងយូរបំផុតច្រើនជាងពីរបីនាទី ឬឈឺបាត់ៗ។
បុរសច្រើនតែមានអារម្មណ៍ឈឺចាប់នៅដៃឆ្វេង ប៉ុន្តែស្ត្រីប្រហែលជាឈឺដៃទាំងសងខាង។ ដៃអ្នកអាចមានអារម្មណ៍ថាធ្ងន់ ឬមិនអាចប្រើបានតែម្តង។ វាអាចជាសញ្ញានៃជំងឺគាំងបេះដូង។ ការឈឺចាប់ប្រហែលជាចាប់ផ្តើមក្នុងទ្រូង បន្ទាប់មកទើបរាលដាលដល់ខ្នងខាងលើ ឬចង្កេះ។
អ្នកអាចមានអារម្មណ៍ឈឺចាប់នៅខាងលើស្មានៅពេលកំពុងតែមានជំងឺគាំងបេះដូង ថ្គាមខាងក្រោមម្ខាង ឬទាំងសងខាងអាចឈឺចាប់ ឬមានអារម្មណ៍ថាតឹងៗ។ កប្រហែលជាឈឺ ឬអាចមានអារម្មណ៍ពិបាកដកដង្ហើម ឬក្រហាយៗនៅបំពង់ករ។
អស់កម្លាំងខុសធម្មតាមនុស្សគ្រប់គ្នាតែងតែមានការរវល់ ដូច្នេះវាជារឿងធម្មតាទេដែលមានអារម្មណ៍អស់កម្លាំងមួយពេលៗ។ ប៉ុន្តែវាអាចជារឿងត្រូវខ្វល់ខ្វាយអំពីជំងឺគាំងបេះដូងបើសិនជាអ្នកស្រាប់តែអស់កម្លាំងភ្លាមៗខុសពីរាល់ដង។ រឿងនេះអាចកើតឡើងក្រោយពីហាត់ប្រាណធម្មតាៗ ឬការដើរទៅបន្ទប់ទឹក។
អ្នកប្រហែលជាមានអារម្មណ៍ថាអាចនឹងខ្យល់គរនាពេលឆាប់ៗ។ ការខ្យល់គរកើតឡើងនៅពេលសម្ពាធឈាមខ្សោយ ហើយបេះដូងមិនអាចច្របាច់ឈាមបញ្ចូនអុកស៊ីសែនទៅខួរក្បាលបានគ្រប់គ្រាន់។ វាអាចកើតឡើងដោយសារតែអ្នកជួបករណីក្តៅខ្លាំង ប៉ុន្តែជំងឺបេះដូងក៏អាចជាដើមហេតុរបស់វាដែរ។
បើសិនជាអ្នកកំពុងតែមានជំងឺគាំងបេះដូង អ្នកប្រហែលជាបែកញើសស្រាកហើយទោះបីជាអ្នកមិនបានធ្វើការងារអ្វីហត់ក៏ដោយ។ អ្នកអាចមានអារម្មណ៍ត្រជាក់ចុងដៃចុងជើង។ អ្នកប្រហែលជាពិបាកដកដង្ហើមដូចក្នុងពេលរត់ម៉ារ៉ាតុងអ៊ីចឹង។ នៅពេលអ្នកគេងចុះ វាប្រហែលជាពិបាកដកដង្ហើមដែរ។
នៅពេលអ្នកមានជំងឺខ្សោយបេះដូង ឈាម និងជាតិទឹកអាចនឹងកើនឡើងក្នុងសួត ដូច្នេះវានឹងធ្វើឲ្យពិបាកដកដង្ហើម ឬដកដង្ហើមចូលលឺសូរដូចហួច។ អ្នកប្រហែលជាអាចក្អកមកមានស្លេស្មពណ៌ផ្កាឈូកផង។
អ្នកអាចមានអាការៈហើមប្រអប់ជើង កែងជើង ជើងទាំងមូល ឬពោះបើសិនជាមានជំងឺខ្សោយបេះដូងហើយ។ អ្នកប្រហែលជាសម្គាល់ឃើញថា ស្បែកជើងទំនងជាតឹងជាងមុន។ នៅពេលលំហូរឈាមចេញពីបេះដូងយឺត ដូច្នេះពេលហូរចូលបេះដូងវិញក៏យឺតដែរ ដែលជាហេតុនាំឲ្យចាលទឹកទៅក្នុងចន្លោះកោសិកា និងទៅជាហើមបាន។ ក្រៅពីនេះតម្រងនោមមិនអាចសម្រួលដល់ជាតិទឹ និងអំបិលគ្រប់គ្រាន់ ដូច្នេះអាចនាំឲ្យហើមកាន់តែខ្លាំងដែរ៕