មួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ចាម មានចំនួន១៦៦លើក ស្លា.ប់១១២នាក់ របួស២៤០នាក់
កំពង់ចាម៖ ស្នងការរងទទួលផែនផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអោយដឹងថា រយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ចាម មានចំនួន១៦៦លើក បេីធៀបទៅនឹងឆ្នាំ២០២២ មានកេីនឡេីងចំនួន៥លេីក ខណៈគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងច្រេីនជាងគេគឺនៅលេីផ្លូវក្នុងស្រុកចំនួន៣ ។
លោកឧត្តមសេនីយ៍ត្រី សោម រស់ បានឲ្យដឹងថា រយៈពេល១២ខែ គឺឃេីញថា អត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមានការកេីនឡេីងរហូតដល់១៦៦លេីក ដែលបណ្តាលឲ្យមានអ្នកបាត់បង់អាយុជីវិត១១២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤០នាក់។ លោកថា«ការកេីនឡេីងនៃគ្រោះថ្នាក់ចរាចរណ៍នេះភាគច្រេីនកេីតមានឡេីងនៅលេីផ្លូវជាតិសំខាន់ៗដូចជា នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ហេីយភាគច្រេីនគឺបង្កឡេីងដោយអ្នកប្រេីប្រាស់ផ្លូវគឺជាយុវវ័យ ដោយមានការធ្វេសប្រហេស ក្នុងការបេីកបរ មិនគោរព ច្បាប់ចរាចរណ៍ និងពលរដ្ឋមួយចំនួនមានការកែច្នៃយានយន្តនិងម៉ូតូខុសបច្ចេកទេសដូចជាគ្មានភ្លេីងបំភ្លឺគ្រប់គ្រាន់»។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី សោម រស់ បានអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា សហគមន៍ ចូលរួមផ្សព្វផ្សាយស្តីពីការអប់រំច្បាប់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា នឹងស្នើសុំគ្រប់ស្ថាប័ន រោងចក្រ សហគ្រាស និងសហគមន៍ ពង្រឹងការប្រើប្រាស់យានយន្តកែច្នៃ ម៉ូតូខ្វះភ្លើង សញ្ញា ចូលរួមកែលម្អ និងជម្រុញការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕