EU ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល

ភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន បានរៀបចំសិក្ខាសាលាស្តីពី កម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល និងអបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ”។

ថ្លែងក្នុងសិក្ខាសាលា លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នក
វិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោកថា «សម្រាប់កម្មវិធីនិស្សិតហាត់ការ និស្សិតម្នាក់ៗទទួលបានថវិកាចំនួន ៣ 000 ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការ សិក្សាស្រាវជ្រាវរយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥00 ដុល្លារសហរដ្ឋអាមេរិករយៈពេល
​៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌ
រដ្ឋបាលជលផល»

លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានអោយដឹងដែរថា “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផលក៏ទទួលបាន
អត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋ​បាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ” ។

លោក បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈពេលដែលការកែលំអនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។  និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ សម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម” ។

សូមបញ្ជាក់ផងដែរថា ភាពជាដៃគូនេះបង្ហាញថា រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម  វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួចផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលំអ ​និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត៕

អាចជារូបភាពនៃ 11 នាក់, មនុស្សកំពុងសិក្សា និង អត្ថបទអាចជារូបភាពនៃ 15 នាក់, មនុស្សកំពុងសិក្សា, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 4 នាក់ និង អត្ថបទអាចជារូបភាពនៃ 9 នាក់ និង អត្ថបទអាចជារូបភាពនៃ 6 នាក់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់, ជើងតម្កល់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds