អតីត KTV មួយកន្លែងដែលគេទុកចោលត្រូវអគ្គីភ័យឆាបឆេះ ទាំងកណ្តាលអាធ្រាត្រ
ភ្នំពេញ ៖ អតីត KTV មួយកន្លែងដែលគេទុកចោលត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុច KTV មានយីហោ «N8 KTV» ក្បែរស្តុបអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គេបានឃើញផ្សែងហុយទ្រលោមយ៉ាងខ្មៅខ្មួលខ្មាញ់ចេញពីជាន់ខាងលើ ក្នុងអគារអតីត KTV ដែលគេទុកចោល ។ លុះមួយសន្ទុះក្រោយ ក៏កើតជាអគ្គិភ័យឆាបឆេះខ្លាំងឡើងៗតែម្ដង ដោយឃើញដូច្នេះ អ្នកឃើញហេតុការណ៍ក៏នាំគ្នាថតរូប និងរាយការណ៍ដំណឹងនេះជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យផងដែរ»។
បន្ទាប់ពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ហើយខណៈពេលកើតហេតុ មន្ត្រីអគ្គិភ័យក៏បានធ្វើការវា.យបំបែកកញ្ចក់ និងវា.យបំបែកជញ្ចាំង ដើម្បីចូលទៅបា.ញ់ទឹកពន្លត់ផ្នែកខាងក្នុងផងដែរ៕