ក្រសួងមហាផ្ទៃ បង្ហាញមុខជនបរទេស៥នាក់ និងគ្រឿងញៀនជាង១តោន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាង១តោន បន្ទាប់ពីបង្ក្រាបបាននៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។
ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នេះដោយមានសហការពីស្ថាប័នពាក់ព័ន្ធរួមមានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ ការិយាល័យប្រឆាំងគ្រឿងញេងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងក្រោមកិច្ចសហការប្រតិបត្តិការ វីរសេនាតូចការពារព្រំដែនទឹកលេខ២៤០ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ បានឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្ស៥នាក់រួមជាមួយនឹងវត្ថុតាងសារធាតុញៀនប្រភេទ កេតតាមីន និងមេតំហ្វេតាមីនជាងមួយតោន កាលពីវេលាម៉ោង ២:០០ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤ នៅចំណុចភូមិសាសន៍ឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ខណៈដែលជនសង្ស័យបម្រុងនឹងនាំឡើងគោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រឿងញៀនបង្ក្រាបបាននេះមានចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម និងសម្ភារមួយចំនួនទៀត។ គួររំលឹកផងដែលថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីជួយដូរគ្រឿងញៀនដ៏ធំប្រាហាក់ប្រហែលគ្នានេះដែរ ត្រូវបានអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបាននៅស្រុកជ័យសែន ខេត្តព្រះវិហារ៕អាចជារូបភាពនៃ 9 នាក់អាចជារូបភាពនៃ 5 នាក់ និង វ៉ាលិស
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds