ផ្លែឈើទាំង៤ប្រភេទដែលអាចធ្វើឲ្យក្បាលពោះនោះរាបស្មើបាន។ តើមានអ្វីខ្លះទៅ?
ផ្លែប៉ោម
ប្រសិនជាក្បាលពោះអ្នកស្ទាបហើយរឹង និងមានលក្ខណៈជាដុំៗក្រោយពេលដែលខ្តិច នោះបញ្ជាក់ថាវាជាខ្លាញ់ដែលកកនៅទីនោះហើយ។ ដូចនេះអ្នកអាចពិសារផ្លែប៉ោមនៅមុនអាហារពេលព្រឹកបាន នោះវានឹងជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងអាហារដែលអ្នកញ៉ាំ ជាហេតុដែលអាចធ្វើឲ្យក្បាលពោះអ្នកបាត់បាន។ ថ្វីត្បិតតែផ្លែប៉ោមអាចជួយបំបែកអាស៊ីតខ្លាញ់មែន ប៉ុន្តែអ្នកមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះទេ ព្រោះវាអាចនឹងធ្វើឲ្យអ្នកមានក្បាលពោះយ៉ាងងាយវិញ។
ក្រូចឆ្មារ
ប្រសិនជាក្នុងរាងកាយអ្នកសម្បូរទៅដោយជាតិពុល នោះវានឹងបញ្ចេញមកលើមុខអ្នក ដោយធ្វើឲ្យអ្នកកើតមុនជាច្រើន ហើយក៏អាចមានក្បាលពោះផងដែរ។ ដូចនេះអ្នកអាចញ៉ាំក្រូចឆ្មារបាន នោះវានឹងជួយបោសសម្អាតជាតិពុលក្នុងរាងកាយអ្នកឲ្យអស់ ជាហេតុដែលអាចធ្វើឲ្យមុនលើមុខអ្នកបាត់ ថែមទាំងធ្វើឲ្យពោះអ្នកស្រកទៀតផង។
ផ្លែប្លូប៊ឺរី
ប្រសិនជាអ្នកចង់មានពោះដែលតូច ហើយមានភាពទាក់ទាញ អ្នកអាចញ៉ាំប្លូប៊ឺរីនេះបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយរំលាយខ្លាញ់ក្នុងពោះអ្នក។ ម្យ៉ាងទៀតវាក៏អាចជួយបង្កើនសម្រស់អ្នកដែរ។
ផ្លែចេក
នៅពេលដែលអ្នកមានអាការៈទល់លាមក ក្បាលពោះអ្នកក៏មានអាការៈធំដូចគ្នាដែរ។ ដូចនេះអ្នកអាចញ៉ាំចេក និងទឹកក្តៅអ៊ុនៗបាន នោះវានឹងធ្វើឲ្យអ្នកងាយស្រួលបត់ជើង ដោយជួយបញ្ចេញជាតិពុលចេញមកក្រៅផងដែរ ជាហេតុដែលអាចធ្វើឲ្យក្បាលពោះអ្នករាបស្មើបាន។