ព្រះមហាក្សត្រ តែងតាំង លោក ផៃ ប៊ុនឈឿន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ផៃ ប៊ុនឈឿន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។

មុនទទួលបានការតែងតាំងមុខតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថ្មីនេះ, លោក ផៃ ប៊ុនឈឿន ជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។ លោក ផៃ ប៊ុនឈឿន ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្ទឹងត្រែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds