ទាហានចាប់បារីគេចពន្ធជាង១ម៉ឺនកញ្ចប់ នៅក្បែរព្រំដែន ខណៈឈ្មួញរត់គេចខ្លួនបាត់
បន្ទាយមានជ័យ ៖ ទាហានថៃ ចាប់បាន បារីជាង១ម៉ឺនកញ្ចប់ នៅក្បែរព្រំដែន នៅចំណុចភូមិសាស្គ្រភូមិបី ស្ថិតក្នុងឃុំណនម៉ាក់ម៉ុន ស្រុកខុកស៊ុង ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមនឹងភូមិអាងសីលា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈឈ្មួញរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឱ្យដឹងថា «កម្លាំងទាហានថៃកងពលធំលេខ១១១ កងអនុសេនាធំលេខ១,៣០១ ដែលឈរជើងតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ត្រង់ចំណុចភូមិបី ស្ថិតក្នុងឃុំណនម៉ាក់ម៉ុន ស្រុកខុនស៊ុង ខេត្តស្រះកែវ បានបង្ក្រាបទំនិញគេចពន្ធ ដែលមានកេសច្រកការ៉ុងពណ៌ក្រហម នៅតាមផ្លូវនាពេលយប់ ហើយអ្នកដឹកជញ្ជូនបានរត់គេចខ្លួនបាត់ស្រមោល ចាប់បានតែទំនិញប៉ុណ្ណោះ»។
មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា កម្លាំងយោធាថៃ បង្ក្រាបទំនិញគេចពន្ធលួ.ចឆ្លងដែនខុសច្បាប់ពេលយប់បាន រួចនាំយកទំនិញដែលមានកេសច្រកការ៉ុងពណ៌ក្រហម ឆ្នូត.សនោះ ទៅកាន់ប៉ុស្តិ៍ព្រំដែន ដើម្បីសហការជាមួយមន្ត្រីជំនាញ ធ្វើការឆែកឆេររកឃើញបារីគេចពន្ធ ចំនួន១១,១៨០កញ្ចប់ ជាប្រភេទទំនិញគេចពន្ធ លួ.ចនាំចូលមកពីប្រទេសថៃ ដោយខុសច្បាប់។
ទំនិញគេចពន្ធជាប្រភេទបារីជាង១ម៉ឺនកញ្ចប់ ដែលកម្លាំងយោធាថៃចាប់បានក្បែរព្រំដែនថៃ-កម្ពុជានេះ គឺជាទំនិញគ្មានពន្ធដែលឈ្មួញលួ.ចនាំចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ ដែលអាចនាំចូលតាមច្រករបៀងខុសច្បាប់ ហើយចំពោះបារីបង្ក្រាបនេះ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ហើយ៕