គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជាង១តោន ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារកាលពីយប់ថ្ងៃទី ២០ មករាឆ្នាំ ២០២៤។
ការរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារនេះ ខណៈឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងតែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថ។ កម្លាំងអាវុធហត្ថខេត្តព្រះវិហារកំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀ.នយ៉ាងសន្ធឹកសន្ធាប់នោះដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ធជនជួញដូរគ្រឿងញៀ.នឆ្លងដែននោះផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ពិតជាមានករណីបង្ក្រាបនេះមែន ប៉ុន្តែមិនទាន់អាចបញ្ជាក់លម្អិតបានទេ ដោយជំនាញកំពុងតែធ្វើការ។ ការបង្ក្រាបនេះមានលក្ខណៈចៃដន្យ យកមកប្លុងចោល កម្លាំងល្បាតក៏ប្រទះឃើញ ហើយក៏ត្រួតពិនិត្យឃើញមានគ្រឿងញៀន។ កម្លាំងជំនាញអាវុធកំពុងស្រាវជ្រាវមេខ្លោង និងអ្នកពាក់ព័ន្ធ៕